?

단축키

Prev이전 문서

Next다음 문서

크게 작게 위로 아래로 댓글로 가기 인쇄 첨부
?

단축키

Prev이전 문서

Next다음 문서

크게 작게 위로 아래로 댓글로 가기 인쇄 첨부

តើអ្នកជឿគួររៀបការជាមួយអ្នកមិនជឿ?

 

គ្រីស្ទបរិស័ទដែលនៅលីវជាច្រើន ក្នុងប្រទេសកម្ពុជា មានសំណួរមួយក្នុងគំនិត ពួកគាត់ទាក់ទងនឹងទំនាក់ទំនងខាងឯស្នេហា «តើខ្ញុំគួររៀបការជាមួយនឹងអ្នកមិនជឿដែរឬទេ?» យោងតាមប្រវត្តិសាស្ត្រក្រុមជំនុំសកលបានឆ្លើយសំណួរនេះយ៉ាងច្បាស់ថា «ទេ!»។

 

ជាទូទៅ គ្រីស្ទបរិស័ទបានគាំទ្រលើទស្សនៈថា អ្នកជឿ និងអ្នកមិនជឿមិនគួររៀបការជាមួយគ្នានោះឡើយ ដោយពឹងអាងលើកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤-១៨៖  «កុំឲ្យទឹមនឹមស្រៀកជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺនិងងងឹតលាយឡំគ្នាដូចម្តេចបាន តើព្រះគ្រីស្ទនឹងអារក្សបេលាល ត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានព្រះបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផងអញ នឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ» ហេតុនោះបានជា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅហើយ ញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយនោះ អញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។

 

វាពិតជាច្បាស់ណាស់ដែលខគម្ពីរនេះមិនបានលើកឡើយចំៗថា «កុំរៀបការជាមួយអ្នកមិនជឿ» ប៉ុន្តែយើងក៏មិនអាចគេចផុតពីការពាក់ព័ន្ធ និងការអនុវត្តនៃខគម្ពីរនេះ ទៅលើបរិបទនៃអាពាហ៍ពិពាហ៍បានដែរ។ ជីវិតខាងឯអាពាហ៍ពិពាហ៍ គឺជាការទឹមមួយប្រភេទ ហើយសាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់ថា ការទឹមគឺមិនមែនសម្រាប់អ្នកជឿ និងអ្នកមិនជឿទេ។ គាត់មិនបានលើកឡើងថា អ្នកជឿមិនគួរមិនមានទំនាក់ទំនង ជាមួយនឹងអ្នកមិនជឿឡើយ «តែពាក្យនោះ មិនសំដៅចំពោះមនុស្សកំផិតរបស់ផង លោកីយ៍នេះ ឬមនុស្សលោភ មនុស្សប្លន់កំហែង ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះ នោះត្រូវតែចេញឲ្យផុតពីលោកីយ៍នេះទៅ ១កូរិនថូស ៥:១០» ប៉ុន្តែគាត់បានហាមមិនឲ្យពួកគេទឹមជាមួយនឹងគ្នា។ ខ្ញុំយល់ឃើញថា បទគម្ពីរនេះ មានការអនុវត្តលើសពីជីវិតអាពាហ៍ពិពាហ៍ទៅទៀត ប៉ុន្តែច្បាស់ណាស់ថា វាក៏មានបូករួមនឹងទំនាក់ទំនងផងដែរ។

 

ទោះបើយើងឃើញថា មានតែព្រះបន្ទូលនៅកណ្ឌគម្ពីរ ២កូរិនថូស មួយប៉ុណ្ណោះ ដែលព្រះជាម្ចាស់បានបើកបង្ហាញឲ្យឃើញពីព្រះហឫទ័យរបស់យ៉ាងច្បាស់ទៅលើបញ្ហានេះក៏ដោយ ក៏ខ្ញុំគួរពិចារណាលើបរិបទ នៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ផងដែរ។ គម្ពីរវិន័យបញ្ជាយ៉ាងត្រង់ៗឲ្យទាស់នឹងអស់អ្នកដែលទៅរៀបការជាមួយនឹងអ្នកមិនជឿ។ ព្រះជាម្ចាស់ដាក់រាជបញ្ជាទាំងអស់នោះមិនមែនដើម្បីលើកស្ទួយឧត្តមភាពនៃជាតិសាសន៍របស់អ៊ីស្រាអែលឡើយ ប៉ុន្តែគឺដើម្បីការពារទប់ទល់មិនឲ្យមានសាសន៍ដទៃបង្វែរ ពួកគេចេញពីជំនឿលើព្រះដ៏ពិតរបស់ពួកគេឡើយ។ សូមមើលឧទាហរណ៍នៅកណ្ឌគម្ពីរចោទិយកថា ៧:៣-៤ បានចែងថា «ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃយ៉ាងនោះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់»។ ការហាមប្រាមរបស់ព្រះជាម្ចាស់គឺជា ឧទាហរណ៍មួយដែលទ្រង់សម្ដែងក្តីមេត្តាករុណាចំពោះរាស្ត្រទ្រង់ ដើម្បីរក្សាចិត្តរបស់ពួកគេពីការធ្លាក់ទៅក្នុងការថ្វាយបង្គំរូបព្រះ។

 

មុននឹងបន្ថែមអ្វីនៅត្រង់ចំណុចខាងលើ ខ្ញុំត្រូវសិក្សាលើ កណ្ឌគម្ពីរ ១កូរិនថូស ៧:៣៩ «កាលប្តីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្តីជាដរាប តែបើកាលណាប្តីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្តីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់» ជាមុន ពីព្រោះខគម្ពីរនោះបានលើកឡើងអំពីជីវិតអាពាហ៍ពិពាហ៍ទាក់ទងនឹងអស់អ្នកដែលធ្លាប់បានលែងគ្នា។ ក្នុងករណីនេះ ពោះម៉ាយ/ស្ត្រីមេម៉ាយមានសេរីភាពនឹងរៀបការជាថ្មីម្ដងទៀតបាន ប៉ុន្តែរៀបការបានតែជាមួយអ្នកដែល «ក្នុងព្រះអម្ចាស់» ប៉ុណ្ណោះ។ កុំឲ្យច្រឡំថា ខគម្ពីរត្រង់នេះ គ្រាន់តែសំដៅលើតែពោះម៉ាយ ឬមេម៉ាយនោះទេ តែក៏សំដៅលើអ្នកមិនទាន់រៀបការផងដែរ។ បរិបទក្នុងការបង្ហាត់បង្រៀនក្នុងកណ្ឌគម្ពីរ កូរិនថូសទី១ ក៏មានរួមទាំងការបង្គាប់ដ៏ជាក់លាក់សម្រាប់អ្នកជឿដែលបានរៀបការជាមួយនឹងអ្នកមិនជឿ ឲ្យពួកគាត់បន្តរស់នៅក្នុងជីវិតខាងឯអាពាហ៍ពិពាហ៍ជាមួយគ្នា។

 

តើហេតុអ្វីបានជា សាវ័ក ប៉ុល លើកឡើងចំៗអំពីចំណុចដែលថាអ្នកជឿមិនគួរលែងលះប្ដីឬប្រពន្ធខ្លួនដែលមិនមែនជាអ្នកជឿ? ប្រសិនបើសាវ័ក ប៉ុល បានបង្គាប់អ្នកជឿដែលបានរៀបការជាមួយនឹងអ្នកមិនជឿឲ្យរួមរស់ជាមួយគ្នារហូត នោះមានន័យយ៉ាងច្បាស់ថា បុគ្គលទាំងពីរនោះ មិនគួរនឹងរៀបការគ្នា តាំងពីដើមមកម៉្លេះ។ សេចក្ដីសន្និដ្ឋានរបស់សាវ័ក ប៉ុល ក្នុងបរិបទនៃអាពាហ៍ពិពាហ៍រវាងអ្នកជឿ និងអ្នកមិនជឿគឺថា អ្នកទាំងពីរគួរនៅបន្តជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នារហូត ដោយដឹងថាចំណុចល្អអាចនឹងកើតឡើងចេញពីការនោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏យើងមិនត្រូវយកឃ្លាដែលថា ចំណុចល្អអាចនឹងកើតចេញពីអាពាហ៍ពិពាហ៍រវាងអ្នកជឿ និងអ្នកមិនជឿ មកប្រើជាហេតុផលដែលថា អ្នកជឿគួរព្យាយាមរៀបការជាមួយនឹងអ្នកមិនជឿឡើយ។ ទោះបើព្រះជាម្ចាស់អាចនាំមកនូវការញែកជាបរិសុទ្ធ ឬការសង្គ្រោះចេញពីអំពើបាបណាមួយក៏ដោយ ក៏នេះមិនមែនមានន័យថា យើងគួរប្រព្រឹត្តបាប ដើម្បីឲ្យការល្អចេញពីការនោះឡើយ។ ដ្បិតកណ្ឌគម្ពីរ រ៉ូម ៦:១-២ បានចែងថា «ដូច្នេះ យើងនឹងថា ដូចម្ដេច? តើត្រូវឲ្យយើង ចេះតែប្រព្រឹត្ត

អំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអី? ទេ! មិនត្រូវឡើយ! ធ្វើដូចម្ដេច ឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀត បាន!»

 

និយាយឲ្យចំទៅ ខ្ញុំគួរតែស្វែងរកមូលហេតុចម្បងៗ ដែលជំរុញចិត្តអ្នកជឿឲ្យចង់រៀបការជាមួយនឹងអ្នកមិនជឿ។ ហេតុអ្វីបានជាអ្នកជឿចង់ទៅរៀបការជាមួយនឹងអ្នកមិនជឿ? តើគេមានភាពដូចគ្នាដ៏សំខាន់ដល់ថ្នាក់ណាដែលបណ្ដាលឲ្យគេចង់រៀបការជាមួយនឹងគ្នា? ក្ដីសង្ឃឹមរបស់ពួកគេខុសគ្នា ជំនឿរបស់ពួកគេខុសគ្នា ក្ដីស្រឡាញ់របស់ពួកគេខុសគ្នា អំណរអររបស់ពួកគេខុសគ្នា ការរាប់ថាខុសឬត្រូវរបស់ពួកគេខុសគ្នា ប្រភពនៃអំណាចដ៏ខ្ពស់របស់ពួកគេខុសគ្នា ហើយទស្សនៈផ្សេងៗរបស់ពួកគេ ក៏ខុសគ្នា សរុបសេចក្ដីមកតើ «ពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្ដេចបាន?» ដូចដែលសាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ កូរិនថូស ទី២។ ព្រះយេស៊ូវគឺជាចំណុចចម្បងនៃសេចក្ដីស្នេហារបស់អ្នកជឿគ្រប់ៗរូប ហើយរាល់អ្វីៗដែលពួកគេ ពិតជាប្រាថ្នាចង់បាន គឺពួកគេអាចរកឃើញតាមរយៈការដែលគាត់កាន់តែស្គាល់ទ្រង់។ ប្រសិនបើគោលបំណងនៃជីវិតអាពាហ៍ពិពាហ៍គឺ ដើម្បីញែកយើងកាន់តែបរិសុទ្ធ ជាជាងឲ្យយើងគ្រាន់តែមានភាពអរសប្បាយ នោះមានន័យថា យើងមិនគួររៀបការជាមួយនឹងនរណាម្នាក់ដែលគ្រាន់តែចង់បំពេញសេចក្ដីប្រាថ្នាខាងឯសាច់ឈាមនោះឡើយ ប៉ុន្តែគួររៀបការជាមួយអ្នកដែលនឹងជួយបំពេញបន្ថែមខាងឯវិញ្ញាណនៃស្រែកឃ្លានរបស់យើង ចំពោះព្រះគ្រីស្ទវិញ។



List of Articles
번호 카테고리 제목 글쓴이 날짜 조회 수
160 청년 예배 2017년 4월 9일 청년 예배 "믿음의 조상 아브라함 제 8강" 로꾸루톰 2017.04.12 862
159 찬송가 100 ខ្ញុំមានបទដែលខ្ញុំចូលចិត្តច្រៀង / 찬송가 100장 나 속죄함을 받은 후 로꾸루톰 2017.04.09 899
158 찬송가 002 សូមព្រះអង្គយាងមកសណ្ឋិត / 찬송가 2장 전능 왕 오셔서 로꾸루톰 2017.04.09 853
157 청년 예배 2017년 4월 2일 청년 예배 "믿음의 조상 아브라함 제 7강" 로꾸루톰 2017.04.03 815
156 찬송가 202 កាលណាទុក្ខលំបាកសង្កត់ / 찬송가 202장 - 세상 모든 풍파 너를 흔들어 로꾸루톰 2017.04.03 849
155 찬송가 097 ព្រះគុណអស្ចារ្យ / 찬송가 97장 - 자비로운 주 하나님 로꾸루톰 2017.04.03 875
154 찬송가 176 កាលណាខ្លាចក្រែង / 찬송가 176장 - 나의 믿음 약할 때에 로꾸루톰 2017.04.02 829
153 찬송가 003 ឱថ្វាយបង្គំក្សត្រ /찬송가 3장 - 영광의 왕께 다 경배하며 로꾸루톰 2017.04.02 836
152 찬송가 013 ចូរភ្ញក់ឡើងឱព្រលឺង / 찬송가 13장 - 큰 영화로신 주 로꾸루톰 2017.03.29 884
151 청년 예배 2017년 3월 26일 청년 예배 "믿음의 조상 아브라함 제 6강" 로꾸루톰 2017.03.27 838
Board Pagination Prev 1 2 3 4 5 6 7 8 9 10 ... 17 Next
/ 17